ពិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តង់ដាវាយតម្លៃសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន

(Source Ministry of Tourism)

កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តង់ដាវាយតម្លៃសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរណ៍ចិន ដោយមានការចូលរួមពីប្រតិបត្តករណ៍ទេសចរណ៍ មគ្គុទេសក៍ទេសចរណ៍ ភ្នាក់ងារទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងនិស្សិតមកពីសាកលវិទ្យាល័យនានានៅខេត្តសៀមរាបប្រមាណ៤០០នាក់។​ សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​បញ្រ្ជាបការយល់ដឹង​អំពី​ការ​ចូលរួម​អនុវត្ត​សៀវភៅ​ស​ China​ Ready​ សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ ស្តង់ដារ​គុណភាព​នៃ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ និង​បង្ហាញ​ពី​របៀប​ស្នើសុំ​ការ​បញ្ជាក់​កម្រិត​គុណភាព​ China​ Ready​ ព្រមទាំង​ប្រព័ន្ធ​អនឡាញ​ cambodia-chinaready.org ដែល​អនុញ្ញាត​ឱ្យ​ប្រតិបត្តិករ​ទេសចរណ៍​ធ្ធើ​ការ​ស្នើសុំ​ China​ Ready​ Accreditation ដោយ​ផ្ទាល់​។ ក្នុង​ឱកាស​នោះ​ដែរ​ ដំណាង​វិទ្យាស្ថាន​ខុង​ខុងជឺ​ ក៏បាន​ចូលរួម​ចែក​រំលែក​ពី​ការ​បណ្តុះបណ្តាល​ភាសា​ចិន​។​ សូម​ជម្រាប​ថា​ ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៦​ មាន​ជាង​៨៣ម៉ឺន​នាក់​ កើន​ឡើង​១៦,៦%។